ព័ត៌មានកីឡា

Chelsea បញ្ចប់ក្តីស្រម៉ៃ FA Cup របស់ Man Utd

ការខកខានឈ្នះ FA Cup កាលពីរដូវកាលមុន ដែលក្រុមតោខៀវ Chelsea បានបរាជ័យក្រោមថ្វីជើងក្រុមកាំភ្លើងធំ Arsenal នៅវគ្គផ្តាច់ព្រ័ត្រនោះ សម្រាប់ឆ្នាំ​នេះវិញ Chelsea អាចយកបានមកវិញហើយ។

ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមបីសាចក្រហម Manchester United ក្នុងលទ្ធផលត្រឹមតែ ១-០ ប៉ុណ្ណោះក្នុងការក្លាយជាជើង​ឯក FA Cup ឆ្នាំនេះ។ ១គ្រាប់របស់ Chelsea នេះដែរ ធ្វើបានសម្រេច ដោយខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard តាមរយ:ការស៊ុតបាល់ ១១ម៉ែត្រ នៅនាទី២២។ សម្រាប់ការប្រកួតយប់មិញនេះដែរ​​ ​Chelsea លេងការ​ពារបានយ៉ាងល្អ បើទោះបីជាត្រូវបីសាចក្រហម Manchester United វាយសម្រុកដូចទឹកបាក់ទំនប់ក្តី ជាពិសេសនៅតង់ទី២ តែមិនអាចទម្លាយ​ខែលការពារ ដ៍រឹងមាំរបស់ក្រុមតោខៀវ Chelsea បានឡើយ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea បញ្ចប់រដូវកាលនេះ ដោយឈ្នះពាន FA Cup មួយខណ:ក្រុមបីសាចក្រហម Manchester United វិញ បញ្ចប់រដូវកាលដោយ​មិនឈ្នះពានណាមួយឡើយ បានត្រឹមតែរងជើងឯកប៉ុណ្ណោះ ពោលគឺរងជើងឯក Premier League និង FA Cup ។

https://www.youtube.com/watch?v=bT0aHdNlnkw

មតិយោបល់