ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យប្រហែលជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកសន្លប់នៅវាលស្រែ មិនដឹងថាមានបញ្ហាអ្វីនោះទេ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែមុខវត្តត្រពាំងឈូក ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
បុរសខាងលើ ស្លៀកខោគគីជើងវែង ពណ៌ប្រផេះ ពាក់អាវយឺតខាងក្នុងពណ៌ខៀវ អាវក្រៅដៃវែង ពណ៌ផ្ទៃមេឃ បានសន្លប់ស្តូកស្តឹង។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា គេឃើញបុរសខាងលើ ដើរក្បែរវត្តត្រពាំងឈូក តែគ្មានអ្នកណាចាប់អារម្មណ៍នោះទេ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភានេះ ស្រាប់តែប្រទះឃើញដេកសន្លប់ កណ្តាលវាលស្រែទៅវិញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះ៕
មតិយោបល់