ព័ត៌មានជាតិ

ស្ត្រីម្នាក់ ខឹងប្តីលេងល្បែងហាមមិនស្តាប់ ចងកផ្តាច់ជីវិត!

សៀមរាបៈ លោក វរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា មានករណីស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែខឹងប្តីលេងល្បែង ហាមមិនស្តាប់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សពជនរងគ្រោះឈ្មោះ គឹម លក្ស្មី ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកើតហេតុខាងលើ ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខឹងប្តីលេងល្បែង ហាមមិនស្តាប់ ហើយបច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់