ព័ត៌មានជាតិ

រន្ធត់ណាស់! សង្ស័យរថយន្តចុះចំណោតដាច់ហ្វ្រាំង បុកចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ច្រើននាក់

កណ្ដាល: (ព័ត៌មានបឋម) ស្លាប់ទៀតហើយ! នៅវេលាម៉ោងប្រហែល ៣រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍សង្ស័យរថយន្តដាច់ហ្រ្វាំង ចុះចំណោតស្ពានព្រែកតាមាក់ បុកចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ច្រើននាក់ បញ្ជូនទៅមន្ទីរពេទ្យ ម្ដុំរង្វង់មូលព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មូលហេតុ៖ សង្ស័យរថយន្តដាច់ហ្រ្វាំង ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់