កំពង់ស្ពឺៈ នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចទទួលបានដំណឹងពីប្រជាពលរដ្ឋថា មានករណីមនុស្សមួយក្រុម កំពុងនាំគ្នា ជក់ថ្នាំញៀន នៅក្នុងរោងជ្រូកដែលគេទុកចោល ស្ថិតនៅភូមិឈូកសោម ឃុំភ្នំតូច ស្រុកឧដុង្គ។
ក្រោយទទួលដំណឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះទៅដល់ទីតាំងខាងលើ ដោយនៅពេលនោះ ក្រុមមនុស្សទាំងនោះ បានព្យាយាមរត់គេចពីសមត្ថកិច្ច ជាក់ស្ដែង ឃាត់ខ្លួនបានមុខសញ្ញាម្នាក់ ឈ្មោះ ផាន់ អាត ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ និងឆែកឆេររកឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់ ( ៣តូច និង១ មធ្យម )ទូរស័ព្ទចាស់១គ្រឿង និងឧបករណ៍កែឆ្នៃ សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
ករណីខាងលើកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់