ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន។
សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង សហការជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា សម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើរចេញពី ប្រទេសអាឡីម៉ងមកកម្ពុជា(ដោយលាក់បង្កប់ជាមួយចំណីសត្វ) នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សមត្ថកិច្ចបន្តថាជនសង្ស័យឈ្មោះ YAO ZEYE ជនជាតិចិន ភេទប្រុស អាយុ៣៣ឆ្នាំ។ វត្ថុតាងដកហូតបាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ៩៨គីឡូក្រាម ០៤៣.៥៥ក្រាម។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់