ព័ត៌មានជាតិ

អាវុធហត្ថខេត្តឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ខណៈកំពុងធ្វើសកម្មក្នុងការចែកចាយ នូវសារធាតុញៀន

ឧត្តរមានជ័យយៈ ជនសង្ស័យជាស្រ្តីម្នាក់ បានធ្វើសកម្មភាពចែកចាយគ្រឿងញៀន ហើយត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនភ្លាមៗ ដោយហេតុការណ៍នេះ នៅវេលាម៉ោង៩ និង៣០នាទី កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ អូរតាម៉េង ឃុំ/ស្រុក អន្លង់វែង។

អាវុធខេត្តឧត្តរមានជ័យបានឲ្យដឹងនៅល្ងាចថ្ងៃទី២២ ខែមិថុនានេះថា ក្រោយពីកម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវ និងតាមប្រមាញ់រហូតឈានបានសម្រេច។ ជនសង្ស័យ នោះមានឈ្មោះមាស រ៉ាវី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរតាម៉េង ឃុំ និងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។

កម្លាំងបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន ១៦គ្រាប់ ម៉ូតូចំនួន ០១គ្រឿង លុយខ្មែរចំនួន ៤ម៉ឺនរៀល។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់