ព័ត៌មានជាតិ

(មានវីដេអូ) ស្គាល់រសជាតិ៦ខែ ចុងក្រោយ បញ្ចប់ត្រឹមហិង្សា

ភ្នំពេញៈ គូស្នេហ៍ មួយគូបន្ទាប់ពីផ្តើមស្នេហ៍ អស់រយៈពេល៦ខែ យ៉ាងស្អិតរមួត ដូចស្ករតាំងម៉ែ លះបង់ប្តូរផ្តាច់ ស៊ូនាំគ្នាចោលផ្ទះសម្បែង ជ្រកក្រោមដំបូលផ្ទះសំណាក់ ស្រាប់តែចុងក្រោយ បញ្ចប់ចែកផ្លូវគ្នា ត្រឹមបង្កហិង្សា វាយទៅមក របួសសងខាង ដោយសារលុយ២០ដុល្លា ស្រីសុំទៅកក់សក់ ផ្អើលអស់ ពលរដ្ឋតាមផ្លូវនិងសមត្ថកិច្ចចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើសួនកុមារ ពោធិ៍ចិនតុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងស្រីមានឈ្មោះ ហេង សុធា អាយុអាយុ២៧ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅមណ្ឌលកុលាប១ សង្កាត់វត្តភ្នំខណ្ឌដូនពេញ មានស្រុកកំណើត ភូមិសង្រោះ ឃុំសំបួរស្រុកស្វាយទៀប ស្វាយរៀង ។ ចំណែកភាគីខាងប្រុស មានឈ្មោះ សុខ ហេង អាយុ៣២ឆ្នាំ ទើបតែ មកទីក្រុងភ្នំពេញបាន៦ថ្ងៃ ស្នាក់នៅ ផ្ទះសំណាក់ជាមួយស្រីស្នេហ៍ខាងលើ នៅផ្លូវ២០១១ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅខាងខេត្តស្វាយរៀង ជាមួយគ្នា ។

តាមសម្តីភាគីខាងប្រុស បានឲ្យដឹងថា ពួកគេទាំង២នាក់ ស្គាល់គ្នា ជាសង្សារ អស់រយះពេល៦ខែមកហើយ ដោយខាងស្រីនៅភ្នំពេញ ខ្លួននៅឯស្រុកកំណើត ហើយកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ ស្នេហាពោរពេញ ទៅដោយ រសជាតិ ផ្អែមដូចទេកឃ្មុំ បែកមុខមិនបាន ក៏ធ្វើដំណើរមកទីក្រុងភ្នំពេញ ដោយយកផ្ទះសំណាក់ ជាទីជ្រកកោណ ស្នាក់នៅជាមួយគ្នា អស់រយះពេល៦ថ្ងៃមកហើយ ។ បុរសខាងលើបន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី២១ មុនកើតហេតុ ខ្លួនបានឌុបគ្នា មកអង្គុយសារសង កម្សាន្តលេង នៅសួនកុមាខាងលើ ដោយជិះមូ៉តូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-0117 ។

អង្គុយលេងមួយសន្ធុះក្រោយមក ខាងស្រីសុំលុយ២០ដុល្លា ដើម្បីទៅ កក់សក់ តែមិឲ្យ ខាងស្រីក៏ឆក់យក សោមូ៉តូ ជិះចាកចេញ ទៅហាងកក់សក់ ក្បែរនោះបាត់ទៅ រួចខ្លួនក៏ទៅតាម យកមូ៉តូ ជិះមកអង្គុយកន្លែងដើមវិញ ធ្វើឲ្យភាគីខាងស្រី ខឹង ដើរមកដល់ ក្តាប់ដុំថ្មនឹងដៃ វាយទៅលើក្បាល ផ្ទៃមុខប្តុសស្នេហ៍ ទើបកើតទៅជារឿងវាយទៅវាយមក បណ្តាលឲ្យរងរបួសសងខាង បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋដំណើរតាមផ្លូវ និងសមត្ថកិច្ចទៅអន្តរាគមន៍ ចាប់ឃាត់ នាំយកទៅសាកសួរនៅបុ៉ស្តិ៍កាកាប ។

ចំណែកភាគីខាងស្រីវិញ បានឲ្យដឹងយ៉ាងខ្លីថា ស្នេហាប្រុសអ្វី បើខាងប្រុសរឹះថាំ គ្រាន់តែលុយ២០ដុល្លា សុំទៅកក់សក់មិនឲ្យ បញ្ចប់គ្នាទៅល្អជាង ។ ស្រ្តីខាងលើ បានឲ្យដឹងពីគោលជំហរ ទៀតថា ចាប់ពីថ្ងៃនេះតទៅ ផ្តាច់ដ្នេហ៍ប្រុសរឹះនេះហើយ ទោះជាភាគីខាងប្រុស សំអង្វរក កុំឲ្យចិត្តឆេវឆាវបែបនេះ យ៉ាងណាក៏ដោយ ថ្វីបើអនុស្សាវរីយ៍ អ្នកទាំងពីររាប់មិនអស់យ៉ាងណាក៏ដោយ នៅតែខាងស្រី រងចាំឲ្យ សាច់ញាតិខាងប្រុស មកសម្របសម្រួលគ្នា ដើម្បីបញ្ចប់ស្នេហារបស់ពួកគេទាំងពីរនាក់ ទើបរូបគេសុខចិត្ត ។

គីរស្នេហ៍ ប្រេះឆារខាងលើ ត្រូវបាន នគរបាលនាំទៅសាកសួរនៅ បុ៉ស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីទុកឱកាសឲ្យសម្របសម្រួលគ្នា បញ្ចប់រឿង៕

https://youtu.be/rtYq6_iRsG0
https://youtu.be/BDC7hLa5XrI
https://youtu.be/mxig14krh70

មតិយោបល់