ព័ត៌មានជាតិ

កម្មករ​-​ការ​នី​រោងចក្រ​នូ​ខ​ប​ព្យាយាម​បិទ​ផ្លូវ​ជាតិ​លេខ​៤​មិនបាន​សម្រេច​ត្រូវបាន​សមត្ថកិច្ច​ស្រុក​អង្គ​ឈ្នួល​រារាំង​បន្ទាប់ពី​ធ្វើ​កូដកម្ម​ចំនួន​៧​ថ្ងៃ​

​ ​កំពង់ស្ពឺ ៖ កម្មករ​-​ការ​នី​រោងចក្រ​នូ ខ​ប ដែល​មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ឃុំ​លំ​ហាច ស្រុក​អង្គ​ឈ្នួល ខេត្ត​កណ្តាល បាន​នាំគ្នា​ដើរ​មក​កាន់​ផ្លូវជាតិ​លេខ​៤ និង​ព្យាយាម​បិតផ្លូវ​ត្រង់​ចំណុច​ថ្លល់បំបែក​ជា​៤ ផ្សារ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ឈ្នួល ព្រំប្រទល់​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៨ និង ៤៥​នាទី ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ប៉ុន្តែ​មិន​បាន​សម្រេច​នោះទេ ព្រោះ​អាជ្ញា​មាន​សមត្ថកិច្ច បាន​ទប់ស្កាត់​ទាន់ពេលវេលា ។​
​ ​ក្រុមអ្នកតវ៉ា​បាន​និយាយថា ពួកគាត់​ជា​កម្មករ​បំរើ​ការងារ​ក្នុង រោងចក្រ​នូ ខ​បប្រមាណ ១០០០​នាក់ បាន​ផ្ទុះ​កូដកម្ម​រយៈពេល ៧​ថ្ងៃ​កន្លង​មក​ហើយ ដើម្បី​ទាម​លក្ខ​ការងារ​ចំនួន ១២​ចំណុច ប៉ុន្តែ​ក្នុង​ពេល​ចរចា​ដោះស្រាយ​គ្នា​បាន​ឯកភាព លើ​ចំណុច​ជាច្រើន​សល់​តិចតួច​ប៉ូណ្ណោះ ។ ពួក​គាត់​បន្ត​ថា កម្មករ​-​ការ​នី​ទាំងអស់​ដែល​នាំគ្នា​កូដកម្ម​នោះ មានបំណង​បាន​វិល​ចូល​ធ្វើការ​វិញ នៅ​ព្រឹក​ថ្ងៃច័​ន្អ​ដើម​សប្តាហ៍ ថ្ងៃទី​០៨ ខែ​ធ្នូ​នេះ ប៉ុន្តែ​ស្រាប់តែ​ទទួល​ព័ត៌មាន​ថា ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ ទាំងអស់​ដែល​ចូលរួម​ធ្វើ​កូដកម្ម និង​មិន​បើក​ប្រាក់ខែ​ឲ្យ​ឡើយ ទើប​កម្មករ​នាំគ្នា​តវ៉ា ហើយ​មាន​គោលបំណង​ទៅ​ទាមទារ​ដល់​ក្រសួង​ការងារ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អង្គ​ឈ្នួល ស្ទាក់​ផ្លូវ​មិន​អនុញ្ញាតិ​ទៅ​ភ្នំពេញ ក៍​នាំគ្នា​ដើរ​ពី​រោងចក្រ​មក​កាន់​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ថ្នល់បំបែក​ផ្សារ​ថ្នល់ទទឹង ក្នុង​គោលបំណង​បិត​ផ្លូវជាតិ សុំ​ការ​អត្ត​រាគ​មន៍​ទៅ​ថ្នាក់លើ​ជួយ​ដោះស្រាយ ។​
​ ​ក្រុមកម្មករ​បាន​បន្ត​ថា គ្រាន់​តែ​ពួកគាត់​ឡើង​បិត​ផ្លូវជាតិ​លេខ​៤​ភ្លាម ស្រាប់តែ​កំលាំង​ប៉ូលិស​ជា​ច្រើន​នាក់​មាន​ខែល និង​ដំបង​ឫស្សី​គ្រប់​ដៃ​ចេញមក​រុញ​កម្មករ គំរាម​វ៉ៃ​បើក​រឹង​បិត​ផ្លូនោះ ។ ប្រភព​បន្តថា ដោយសារតែ​ការ​គំរាម​បែបនេះ កម្មករ​បាន​ដកថយ​វិញ ម្យ៉ាង​មាន​ការសម្របសម្រួល​គ្នា ដើម្បី​រក​ដោះ​ណោះ​ស្រាយ​គ្នា​បន្ត​ទៀត ។​
​ ​សមត្ថកិច្ច​ប៉ូលិស​ដែល​បាន​ចុះ​មក​ទប់ស្កាត់ ការព្យាយាម​បិទ​ផ្លូវ​ជាតិ​លេខ​៤​ពី​សំណាក់​ក្រុមបាតុករ បាន​និយាយថា បើសិន​បងប្អូន​កម្មក​រ​-​ការ​នី​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ជាមួយ​ថៅកែ​រោងចក្រ សមត្ថកិច្ច​មិន​ហាមឃាត់​ទេ ប៉ុន្តែ​បើ​បិទ​ផ្លូវ​ជាតិ​លេខ​៤​វា​ខុស​ច្បាប់ ។ សមត្ថកិច្ច​បន្តថា ការតវ៉ា​របស់​កម្មក​រ មិន​ត្រូវ​បាន​ហាមឃាត់​ទេ តែ​ត្រូវ​ធ្វើតាម​និតិ​វិធី និង​គោរព​ច្បាប់​ជា​មូលដ្ឋាន ពេល​ធ្វើកូក​ម្ម​សមត្ថកិច្ច​គ្រាន់តែ​ចុះ​ទៅ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ការពារ​សន្តិសុខ​ព្រោះ​ខ្លាច​កើត​មាន​អំពើហឹង្សារ ។​
​ ​ភាគី​រោច​ក្រ នូ ខ​ប បាន​ចេញ​សេចក្តី​ជួន​ដំណឹង​មួយ ចុះ​ថ្ងៃ​ទី​០៦ ខែធ្ន​នេះថា ដល់​កម្មករ​-​ការ​នី​ទាំងអស់​ដែល ត្រូវ​ត្រឡប់​ចូលធ្វើ​ការងារ​វិញ ព្រោះ​ការធ្វើ​បាតុកម្ម​របស់​បង​ប្អូន​មាន​រយៈ​០៦​ថ្ងៃ​កន្លង​មក​ហើយ គិត​ចាប់តាំងពី​ថ្ងៃ​ទី​០១ រហូតដល់ ទី​០៦ ខែ​ធ្នូ​នេះ ។ បើ​យោង​តាម​បទបញ្ជា​ផ្ទៃក្នុង​ក្រុមហ៊ុន កម្មករ​មិន​ព្រម​ចូល​ធ្វើការ​នៅ​ថ្ងៃនេះ​ទេ មានន័យ​ថា បងប្អូន​បាន​បោះបង់​ការងារ​ចោល ។ ការ​ជួន​ដំណឹង​របស់​រោច​ក្រ​បាន​ឱ្យដឹងទៀតថា អាជ្ញ​ធរមាន​សមត្ថកិច្ច មាន​តួនាទី​ហាមឃាត់​ជន​ណា​ដែល​មាន​បំណង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្ត​ក្រុមហ៊ុន និង​រារាំង​កម្មករ​មិន​អោយ​ចូល​ធ្វើការ ជា​ពិសេស​បើ​ធ្វើ​មាន​ប្រាក់​ឈ្នួល​មិន​ធ្វើការ​គ្មាន​ប្រាក់​ឈ្នួល ។​
​ ​សូម​រំលឹងថា​កម្មករ​-​ការ​រោងចក្រ​នូ ខ​ប ប្រមាណ​១០០០​នាក់​បាន​ផ្ទុះ​កូ​កម្មទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១២​ចំណុច​សំខាន់ ចាប់ពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​០៨ ខែ​ធ្នូ មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ក្នុង​អំឡុងពេល​ជជែក​ដោះស្រាយ​គ្នា ត្រូវរ៉ូវ​គ្នា​ជិត​អស់ហើយ​នៅសល់តែ​២​ចំណុច​ប៉ុណ្ណោះ ទី​១​ទាមទារ​បាយ​សម្រាប់​ថ្ងៃត្រង់​មួយ​ពេល ឬ​ប្រាក់​២៦​ដុល្លា ក្នុង​មួយ​ខែ និង​ទី​២​សុំ​កុំ​កាត់លុយ​កម្មករ​ការ​នី​ក្នុង​អំឡុង​ពេល​មាន​កូដកម្ម ។​
លោក មាន សំណាង អធិការ​ស្រុក​អង្គ​ឈ្នួល​បាន​និយាយ ក្នុង​វ៉ូង​កូដក​រថា រាល់​ចំណុច​ដែល​បាន​ស្នើរ​សុំ គឺ​បាន​ឯកភាព​គ្នា​ចប់សព្វគ្រប់​ហើយ នៅសល់​តែ​រឿង​ប្រាក់​បាយ​ថ្លៃ​ត្រង់ ២៦​ដុល្លា​ប៉ុណ្ណោះ ហើយ​រឿង​នេះ​ខាង​សហជីព​សុំ​ចរចា​ផ្ទាល់​ជាមួយ​ថៅ​ហេតុ​អី​បានជា​នៅ​មាន​តវ៉ា​បែប​នេះ​ទៀត ៕
2014-12-09_091700
​ ​

មតិយោបល់