Post News Media ព័ត៌មានជាតិ ប្រទះឃើញសពបុរ...

ប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួននៅក្បែរក្លោងទ្វារវត្តអូរបីជាន់ ដោយមិនដឹងមូលហេតុ!

បន្ទាយមានជ័យ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្លោងទ្វាវត្តអូរបីជាន់ នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ស្វៃ ដារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចសនិដ្នានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.កសម្លាប់ខ្លួនពិតប្រាកដមែន ដោយចង.កជាប់និងដើមក្ងោក កម្ពស់៣ម៉ែត។

ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕