ព័ត៌មានកីឡា

កីឡាករវ័យក្មេងជួយក្លិបចំណូលថ្មី វិសាខា យកឈ្នះ ក្រសួងការពារជាតិ

បន្ទាប់ពីការប្រកួតសប្តាហ៍ទី៦ នៃពានរង្វាន់ក្របខណ្ឌកំពូលកម្ពុជារដូវកាល ២០១៨ កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់វិសាខា បានយកឈ្នះ ក្លិបបាល់ក្រសួងការពារជាតិ ហៅកាត់ទ័ព ដោយលទ្ធផល ២ទល់០ នៅលើវាលស្មៅនៃកីឡដ្ឋានវេស្ទើន។

គ្រាប់បាល់ជ័យជម្នះរបស់ក្លិបដែលទើបប្រមូតឡើងមកនេះ រកបានដោយកីឡាករវ័យក្មេង សាន គីមហេង ដែលទើបបង្ហាញខ្លួននៅក្របខណ្ឌបាល់ទាត់កំពូលកម្ពុជានារដូវកាលនេះ នៅនាទីទី ៤៥ នឹង ៧៥ ធ្វើឲ្យក្រុមទទួលបាន ៣ ពិន្ទុបន្ថែម។

ចំណែកឯមួយគូទៀត នៅថ្ងៃដដែលនោះ ដោយក្រុមបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត បានត្រឹមស្មើគ្នាជាមួយក្រុម អង្គរថាយហ្គឺរ ជាលទ្ធផល ២ទល់២ នាកីឡដ្ឋាន AEU Sport Park ៕

មតិយោបល់