ស្ទឹងត្រែងៈ នៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រែពងក្រៀល ស្ថិតក្នុងភូមិកាំងចាម ឃុំកាំចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីកាប់ឈើរលំសង្កត់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។
ជនរងគ្រោះមានឈ្មោះ ឈុន រ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។
មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានឲ្យកូនគាត់ទៅហៅឈ្មោះយន់ យីម ភេទប្រុស អាយុ២២ឆ្នាំ បាននាំគ្នាទៅព្រៃអារ ឈើធ្វើសរសរផ្ទះ ពេលដល់ព្រៃ បានកាត់ឈើ១ដើមប្រភេទដើមប្រចឹក ដោយជនរងគ្រោះជាអ្នករំលំ ពេលនេះឈើបានដួលទៅជាប់និងម៉ែកឈើ១ដើមឃើញដូចនេះជនរងគ្រោះបានប្រើឈ្មោះយន់ យីម ឲ្យកាត់ដើមឈើដែលជាប់នេះ ពេលកាត់ឈើដាច់ ដើមឈើនោះបានវេទៅដួលសង្កត់ជនរងគ្រោះចំដើមទ្រូង និងបាក់ជើងស្តាំជា២កំណាត់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីកើតហេតុឈ្មោះ យន់ យីម បានហៅអ្នកទៅរកផ្សិតជួយគាស់ឈើចេញនិងដឹកសពមកដល់ផ្ទះជនរងគ្រោះ និងរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់