យុវជនអាយុក្រោម ១៧ឆ្នាំ របស់ក្រុមអធិរាជទឹកក្រូចហូរឡង់ ពិតជាធ្វើបានល្អមិនដូចឈុតធំឡើយ ដោយបានដណ្តើមពាន ជូនមាតុភូមិវិញ ក្រោយពីយកឈ្នះក្រុមយុវជនអាយុក្រោម១៧ឆ្នាំអ៊ីតាលី តាមរយៈការទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ៤-១ រួចមក។
នេះគឺជាការប្រកួតដ៍តានតឹងមួយរវាងអ៊ីតាលី និងហូរឡង់ក្នុងការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ Euro U-17 ប្រចាំឆ្នាំ ២០១៨នេះ។ ក្នុងនោះដែរ ហូរឡង់ បានសម្រេចក្តីបំណងនេះ ដោយទម្លាក់អ៊ីតាលី ដោយបាល់ ១១ម៉ែត្រ ៤-១ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០នាទីដោយលទ្ធផល ២-២ ។ តាមរយៈលទ្ធផលនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិ អាយុក្រោម ១៧ឆ្នាំ របស់ហូរឡង់ សាងសមិទ្ធផលថ្មីមួយជូនប្រទេសជាតិ បន្ទាប់ពីឈុតធំរបស់ហូរឡង់ បរាជ័យ មិនបានទៅលេង World Cup នៅរុស្ស៊ីនោះ។
ដូច្នេះហើយ ក្រុមជម្រើសជាតិហូរឡង់ អាយុក្រោម ១៧ឆ្នាំ បានក្លាយជាម្ចាស់ជើងឯក Euro U-17 ខណៈអ៊ីតាលីវិញ បានត្រឹមខកចិត្ត មិនអាចឈ្នះពានហើយ ឈុតធំ មិនបានទៅលេង World Cup នៅរុស្ស៊ីទៀត។
https://www.youtube.com/watch?v=dt93taxJHd0
មតិយោបល់