ប៉ៃលិនៈ កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ នៅចំណុចក្នុងទឹកស្ទឹងចម្ងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍ ៦៨) ចំនួន ៤០០ម៉ែត្រ នៃទិសខាងជើង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ ហួត យ៉ាន ភេទស្រី អាយុប្រហែលជាង ៧០ឆ្នាំ រួមជាមួយនិងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ៨ឆ្នាំ បានបាត់ខ្លួន។ ពេលនេះបានរកឃើញវិញហើយ។ តែជាអកុសលក្មេងប្រុសដែលបាត់ខ្លួននោះត្រូវបានអ្នកឃ្វាលគោប្រទះឃើញជាសាកសពដេកស្លាប់ដោយសារខ្សែទឹកបោកគួចខ្លាំងបណ្ដាលឲ្យស្លាប់បាត់បង់ជិវិត និងទើរលើមាត់ច្រាំងខាងជើង រតនៈគីរីសិលារាម ហៅវត្ដ បរហ៊ុយខ្មែរ ប្រហែល ១៥០ម៉ែត្រ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
មតិយោបល់