ព័ត៌មានជាតិ

ឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀននៅក្នុងក្រុមហ៊ុនកំពតខេស៊ីម៉េន!

កំពត: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ថ្ងៃច័ន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាន ស្រុកបន្ទាយមាស និងស្រុកដងទង់ បានបង្រ្កាបករណីចែកចាយគ្រឿងញៀន នៅក្នុងក្រុមហ៊ុនកំពតខេស៊ីម៉េន ស្ថិតនៅភូមិចង្កៀងខាងកើត ឃុំទទុង ស្រុកបន្ទាយមាស។

ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ (ប្តីប្រពន្ធ) និងដកហូតថ្នាំញៀនបានចំនួន២កញ្ចប់ធំ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់