កូរ៉េៈ របាយការណ៍ពីកូរ៉េខាងត្បូង បាននិយាយថា ការធ្វើការសាកល្បងកាំជ្រួចមីស៊ីលលើកទីប្រាំ របស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ ជាមួយនឹងការចាប់ផ្តើមនេះ ត្រូវបានបញ្ចប់ដោយ បរាជ័យសាជាថ្មី។ នេះបើតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
តាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង បាននិយាយថា គ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់សាកល្បងនោះ ឈ្មោះថា Musudan ។
មីស៊ីលចំនួនបួនហើយរបស់កូរ៉េខាងជើង បានសាកល្បងនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ ត្រូវបានគេរាយការណ៍ថា ប្រហែលជាបានផ្ទុះកណ្តាលអាកាស ឬគាំង។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង នៅតែបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លន បើទោះបីជាត្រូវបាន ហាមឃាត់ដោយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពីការប្រើបច្ចេកវិទ្យាកាំជ្រួចឆ្លងទ្វីបយ៉ាងណាក៏ដោយ៕
មតិយោបល់