ភ្នំពេញៈ អគ្គិសនីកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានជូនដំណឹងថា អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងផ្អាកការផ្គត់ផ្គង់ចរន្តរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖០០នាទីល្ងាច។
មូលហេតុនៃការផ្ដាច់ចរន្តនេះ ត្រូវអគ្គិសនីកំពង់ចាម បញ្ជាក់ថា ដោយសារអគ្គិសនីកំពង់ចាម សាខាមេមត់ ត្រូវការផ្លាស់ប្ដូរកែវ MV កាប់សម្អាតមែកឈើ ផ្លាស់ប្ដូរ Fuse Cut តាមទ្វារចរន្ត កែលម្អខ្សែបណ្ដាញតង់ស្យុងធម្យម២២គីឡូវ៉ុល។ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់