ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ2AV-6363 ​និងម៉ូតូនិច រងរបួសស្រ្តីម្នាក់ នៅផ្លូវ៦០ម៉ែត្រ!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបនិងម៉ូតូម៉ាកនិច បណ្តាលឲ្យស្រ្តីម្នាក់រងរបួស និងរងការខូចខាតរថយន្តនិងម៉ូតូយ៉ាងដំណំ។
ករណីនេះកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២២ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងផងដែរ៕

មតិយោបល់