ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ប្រើប្រាស់សារធាតុញៀន…

កំពង់ឆ្នាំង:យោងតាមផេកកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
វេលាម៉ោងប្រមាណ១១:៣០នាទីព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញស្រាវជ្រាវនិងប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សរុបចំនួន ០៦ នាក់ រថយន្ត ០១គ្រឿង ម៉ូតូ ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម លីអុីម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានចុះបង្រ្កាបបទល្មេីសជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លទ្ធផល: ឃាត់ខ្លួនជនសង្សយ័ចំនួន ០១នាក់ ឈ្មោះ នាង សុគន្ធា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។
+វត្ថុតាងដកហូតរួមមាន:
– ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៥កញ្ចប់តូច មានទម្ងន់សរុប ៣.២៨ ក្រាម(គិតទាំងថង់វិចខ្ចប់)។
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង ។
– ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក OPPO ០១គ្រឿង និង ម៉ាកVivo ចំនួន០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់