ព្រះសីហនុៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យបុរសមន្ត្រីគយម្នាក់ស្លាប់និងមន្ត្រីអាវុធហត្ថស្រុកព្រៃនប់ម្នាក់រងរបួសធ្ងន់ នៅមុខរោងចក្រមួយកន្លែង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ១៧៤-១៧៥ ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ខណៈនេះសមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ ហើយព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕
មតិយោបល់