បាត់ដំបងៈ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានករណីអំពើលួចកើតឡើងនៅចំណុចផ្សា១៣មករា ក្នុងក្រុមទី១៣ ភូមិ១៣មករា សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កដោយជនសង្ស័យឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ បានលួចខ្សែកប្លាទីនកូនជនរងគ្រោះឈ្មោះ គិត ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅក្រុម១ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដមបង។
សម្ភារៈដកហូត៖ ខ្សែកប្លាទីន១ខ្សែ ទំងន់៣ជី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញក្រុងកសាងសំឯកសារបញ្ជូនទៅការិយាល័យជំនាញនៃស្នងការខេត្តចាត់ការតាមនិតិវិធីច្បាប់៕


មតិយោបល់