យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Lenovo បានឲ្យដឹងថា ទូរស័ព្ទឆ្លាតវៃ A628T បានចាប់ផ្តើមវាយប្រហារ ទីផ្សារចិន ។ ផលិតផលរបស់ក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃ Lenovo ម៉ាក A628T នេះដែរ ដោយសំបកមានពណ៌ក្រហម ហើយអ្វីដែលកាន់ពិសេសជាងនេះទៅទៀតនោះគឺ អេក្រង់មានទំហំ ៥ អ៊ីញ នឹងបំពាក់ដោយគុណភាពបង្ហាញ 854 x 480 ភិចសែល ដោយប្រើប្រាស់ប្រព័ន្ធដំណើរការ MT6582M MediaTek ជាមួយនឹងអង្គចងចាំ ៥១២ MB និង ទំហំកាមេរ៉ា ៥ មេហ្គាភិចសែល ។ ម្យ៉ាងវិញទៀតវាមានអង្គចងចាំខាងក្នុងរហូតដល់ទៅ 4GB និង អាចបន្ថែមអង្គចាំផ្នែកខាងក្រៅផងដែរ។
ក្រៅ ពីចំណុចពិសេសខាងលើ Lenovo A628T បានបំពាក់ដោយ រន្ធដាក់ស៊ីមពីរ សមត្ថភាពនៃថ្ម គឺ 2.000mAh និង ប្រព័ន្ធដំណើរការ Android OS 4.2 Jelly Bean ។
ខាងក្រុមហ៊ុនបាន ឲ្យដឹងថា មូលហេតុដែលខ្លួនផលិតផលនេះឡើង ដោយផ្តោតអារម្មណ៍ចំពោះយុវវជន ក្នុងអំឡុងពេលថ្ងៃ បុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ ដោយលក់តម្លៃតំបូង គឺ ១៩៧ ដុល្លារអាមេរិក ៕
មតិយោបល់