Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយដឹកកម្មករ បើកលឿនដល់ផ្លូវកោង ក្រឡាប់របួសមនុស្សជាង១០នាក់

តាកែវ: រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយត្ន័ ដល់ផ្លូវកោងស្រាប់តែក្រឡាប់ បណ្តាលឲ្ របួសមនុស្សជាង១០នាក់ស្រាល ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចំណុចផ្លូវកោង ភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

រថយន្តដែលក្រឡាប់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4007 បើកពីជើងទៅត្បូង ដឹកកម្មករចំនួន៣៩នាក់ ដល់ចំណុចកើតហេតុ ស្រាប់តែក្រឡាប់បណ្តាលឲ្យមនុស្សប្រហែលជាង១០នាក់ របួសស្រាលតែម្តង៕