ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចនិងរក្សាទុកនូវសារធាតុញៀន

ភ្នំពេញ: កាលពីម៉ោង២១និង៣០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ ប៉ក់ សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះសូ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១CC-៥១៤៣ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូទុកត្រឹមត្រូវ រួចចុះទៅរកត្រីក្នុងបឹងមួយកន្លែងនៅក្បែរនោះ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ឈ្មោះ សូ រដ្ឋា និងឈ្មោះបុត្រ បានធ្វើសកម្មភាពយកកូនសោម៉ូតូផ្សេង មកចាក់ម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ។ ។

លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ ជិះម៉ូតូទៅរកលក់ឲ្យគេនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយដោះផ្លាក ដោះកុងទ័រ ក្បាំង និងកាងម៉ូតូចេញអស់ លក់ឲ្យគេបានលុយ ចំនួន៥០ដុល្លារ ហើយប្រាក់នោះក៏ចាយអស់គ្មានសល់ ហើយជនរងគ្រោះក៏ប្រទះឃើញបានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យ និងត្រួតពិនិត្យរកឃើញ ក្រាមពណ៌សថ្លា ០៤កញ្ចប់ថង់តូច រួចបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់