ព័ត៌មានជាតិ

សមត្ថកិច្ច ឆ្មក់បង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាកម្មបម្រើផ្លូវភេទ មួយកន្លែង ឃាត់ខ្លួនមនុស្ស៥នាក់ក្នុងខណ្ឌដង្កោ

ភ្នំពេញៈ ដោយមានការសម្របសម្រួលពីលោក វរសេនីយ៍ទោ តាន់ វណ្នារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយ លោក វរសេនីយ៍ឯក ឆាន វុធ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ព្រមទាំងមានការសហការជាមួយលោក ជាង ហុកសែ ដែលជាអធិការរងខណ្ឌដង្កោ និងមន្ត្រីមូលដ្ឋានខណ្ឌដង្កោ ជាច្រើននាក់ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៨ បានធ្វើការចុះបង្រ្កាបទីតាំងម៉ាស្សាកោសជប់ មួយកន្លែងយីហោ ១៦៨ ហេង ហេង កោសជប់ ដែលបានបង្កប់សេវាកម្ម បម្រើផ្លូវភេទនៅតាមបណ្តោយផ្លូវ ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន៥នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនបានខាងលើរួមមាន ទី១.ឈ្មោះ សួង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ (ម្ចាស់ទីតាំង), ទី២.ឈ្មោះ វ៉ា ធារី ភេទស្រី អាយុ៣០ឆ្នាំ (ម្ចាស់ទីតាំង) ,ទី៣.ឈ្មោះម៉ុត ផល្លា ភេទស្រី អាយុ២២ឆ្នាំ (ជាកូនចៅ) ,ទី៤.ឈ្មោះ ស្វាយ ធីតា ភេទស្រី អាយុ៣៣ឆ្នាំ (ជាកូនចៅ) ,និងទី៥មានឈ្មោះ នី មករា ភេទស្រី អាយុ១៦ឆ្នាំ (ជាកូនចៅ) ។

ក្នុងនោះដែរ សមត្ថកិច្ចបានប្រមូលវត្ថុតាងរួមមាន៖ ស្រោមអនាម័យប្រើរួចចំនួន៨ និងមិនទាន់ប្រើចំនួន៦ប្រអប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនចំនួន១ ។

ក្រោយពីធ្វើការឆែកឆែរកឃើញមានវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយនោះ កម្លាំងសមត្ថកិច្ចមន្ទីប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជនរបស់ក្រសួងមហាផ្ទៃ បានដឹកបញ្ចូនយកទៅ រួមទាំងវត្ថុតាង ដើម្បីកសាងសាណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបិទទ្វារជាបណ្តោះអាសន្ន៕

មតិយោបល់