Post News Media ព័ត៌មានជាតិ ព័ត៌មានបឋម​៖ ...

ព័ត៌មានបឋម​៖ សាហាវទៀតហើយ!​ ករណីបុរសជាប្តី ប៉ុនប៉ងកាប់សម្លាប់ប្រពន្ធនិងចាក់សាំងដុតផ្ទះ នៅឧត្តរមានជ័យ!

ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីបុរសជាប្តី ប៉ងកាប់សម្លាប់ប្រពន្ធនិងចាក់សាំងដុតផ្ទះ បណ្តាលឲ្យប្រពន្ធរងរបួសបាក់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់១ឡាន ហើយបានធ្វើឃាត់ខ្លួនបុរសជាប្តី ដើម្បីធ្វើការសាកសួនៅអធិការដ្ឋាននគរបាលស្រុក ហើយយើងនៅមិនទាន់ពីមូលហេតុនៅឡើយទេ។

ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕