ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យ០២នាក់ ប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងនគរបាលល្បាតឃាត់ខ្លួន

ក្រចេះ: ជនជាមុខសញ្ញាក្នុងអំពើលួចម៉ូតូចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលល្បាតរបស់អធិការដ្ឋាននគរបាលក្រុងក្រចេះ ចុះធ្វើការចាប់ខ្លួននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីពួកគេប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ តែមិនបានសម្រេច ដោយត្រូវឃាត់ខ្លួនទាន់ពេល ។

ជនសង្ស័យទាំង០២នាក់មាន៖ ១-ឈ្មោះ ម៉េត ចម្រើន អាយុ ៣៦ ឆ្នាំ ។ ២-ឈ្មោះ នី សុឡម អាយុ ៣១ ឆ្នាំ ពួកគេរស់នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ បន្តចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់