ព័ត៌មានជាតិ

សង្វេគណាស់!! គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដួលដោយខ្លួនឯងបណ្ដាលឲ្យរថយន្តកិនស្លាប់និងម៉ូតមួយគ្រឿងទៀតមកបុកបន្ថែម

តាកែវ: នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១៥នាទីយប់ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ម៉ូតូ និងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសទិសគ្នា)។

ដំណើរឿងហេតុ៖ ម៉ូតូមួយគ្រឿងម៉ាក និចជីអែសអ័រ C125 ពណ៌ស គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ប៊ន ប្រុស ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ នៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឌុបប្រពន្ធពីក្រោយឈ្មោះ ខេង សោភាព ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ដែលធ្វើដំណើរមកពីត្បូង លុះបើកបរមកដល់ចំណុចខាងលើក៏បានដួលខ្លួនឯង ភ្លាមនោះ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបើកបរមកពីទិសខាងជើងជ្រុលទៅកិនអ្នកបើកបរម៉ូតូខាងលើ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឯរថយន្តរត់បាត់ ហើយពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1J-8304 បើកបរដោយឈ្មោះ តាប់ មាស ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិដំរីមាស ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ដែលបើកបរមកពីទិសខាងជើង ក៏បានមកបុកម៉ូតូដែលដួលខ្លួនឯងនោះ បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទីតូអង្គតាសោម។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងរួចកសាងសំណុំរឿង ទៅតាមនីតិវិធី និងបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់