ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ បានបោកក្បាលនឹងថ្នល់ស្លាប់គួរយ៉ាងអាណោចអធ័ម បន្ទាប់ពីបើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនពេក មិនដឹងប៉ះជាមួយអ្វី។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ចំណុចមុខក្លោងទ្វារចូលវត្តគៀនស្វាយក្នុង ក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ភិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបជាមន្ត្រីនគរបាល មានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកវ៉ែវអ៉ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-8319 បើកពីលិចទៅកើត ក្រោយពីញាំការគេរួចគោលបំណងត្រឡប់ទៅផ្ទះនៅអ្នកលឿង ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារល្បឿនលឿនពេកហើយផ្លូវងងឹតផងនោះមិនដឹងប៉ះជាមួយអ្វីនោះទេបានដួល បោកក្បាលនឹងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុមឈាមរន្ធត់ជាទីីបំផុត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីស្រាវជ្រាវរកជនបង្កឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឲក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់