ព័ត៌មានកីឡា

Arsenal ប្រកាសតែងតាំងគ្រូបង្វឹកថ្មីផ្លូវការណ៍

បន្ទាប់ពី ការមមាញឹក ក្នុងការស្វះស្វែងរកកគ្រូបង្វឹកថ្មី ជំនួសតំណែងលោក Arsene Wenger ខណ:ពត៌មានកន្លងមក​ បង្ហាញពីឈ្មោះ គ្រូបង្វឹកជាច្រើន​ស្ថិតក្នុងក្រសែភ្នែកក្រុម Arsenal ផងនោះ នៅពេលក្លិបមួយនេះ បានតែងតាំងគ្រូ​ពិតប្រាកដហើយ។

ភ្លាមៗ បន្ទាប់ពីលោក Unai Emery ត្រូវបានបណ្តេញចេញពីក្រុម Paris Saint Germain មិនទាន់បាន ១សប្តាហ៍ផងនោះ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមទាក់ទងគ្រូរូបនេះ។​ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា​ Arsenal សម្រេចតែងតាំងលោក Unai Emery មកធ្វើជាគ្រូបង្វឹករបស់ក្លិបហើយ។ ការតែងតាំងនេះដែរ ធ្វើឡើង ភ្លាមៗ ក្រោយពី​មសនការចរចារជាមួយគ្រូរូបនេះ សឹងមិនគួរឲ្យជឿឡើយ ព្រោះថាកន្លងមកនេះ ក្រុមកាំភ្លើងធំ Arsenal ចាប់អារម្មណ៍គ្រូល្បីៗជាច្រើន មានទាំងអតីតកូនក្រុម​ឆ្នើមៗ ដូចជា Mikel Arteta និង Thierry Henry ជាដើម។

យ៉ាងណាវិញ លទ្ធផលចុងក្រោយ ក្រុមកាំភ្លើងធំ Arsenal បានសម្រេចចិត្តជ្រើស​យកលោក Unai Emery មកដឹកនាំ ដោយយោងទៅលើសមត្ថភាពរបស់គ្រូរូប​នេះ ក្នុងការដឹកនាំកន្លងមក ជាមួយក្រុម Sevilla និង Paris Saint Germain ។

មតិយោបល់