ព្រះសីហនុៈ មានភ្លៀងធ្លាក់តាំងថ្ងៃទី៩រហូតដល់ព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៦នេះបណ្ដាលឲ្យលិចផ្លូវអូរសំអាត និងផ្លូវអូរ២រូមជាមួយផ្ទះប្រជាពលរដ្ឋមួយមួយចំនួនក្នុងរយៈពេលខ្លីស្ថិតក្នុងសង្កាត់លេខ២ និងសង្កាត់លេខ៤ក្នុងក្រុងព្រះសីហនុដោយសារមានភ្លៀងធ្លាក់ខ្លាំង និងមានរយៈពេលយូរ។
ដោយស្ថានភាពភ្លៀងមានរយៈពេលយូរ តាំងពីព្រឹករហូតមកដល់រសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០១៦នេះ គឺបណ្តាលឲ្យលិចនៅតំបន់ អូសំអាត អូរ១ រហូតដល់អូរ៥ និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងសង្កាត់លេខ៤ធ្វើឲ្យមានការលំបាក់ដល់ពួកគាត់មួយរយៈពេលខ្លីផងដែរ។
ជំនន់ទឹកភ្លៀងលិចនេះបណ្តាលមកពីប្រពន្ធ័លូបង្ហូរទឹក ដូចជា អូប្រឡាយ រាក់រួមតូចកកស្ទះដោយសំរាម និងដោយសារការចាក់លប់យកដីចំណីរអូរមកធ្វើជាកម្មសិទ្ធិធ្វើឲ្យស្ទះប្រព័ន្ធលូហូរមិនទាន់ពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗទើបមានការកកស្ទះលិចដូចនេះទាំងនេះគឺដោយសារតែអាជ្ញាធរមូលដ្ឋានឃុំសង្កាត់មន្ត្រីជំនាញនិងអាជ្ញាធរក្រុងមិនមានវិធានការទប់ស្កាត់នៅពេលដែលពួកកាត់សាងសង់សំណង់ផ្សេងៗនៅលើអូរនិងចាក់ដីលប់យកដីចំណីអូរធ្វើជាកម្មសិទ្ធិជាដើម។ប៉ុន្តែជំនន់ទឹកភ្លៀងនេះនិងស្រកវិញនៅក្រោយពេលភ្លៀងបានធូស្បើយនៅរសៀល ក្នុងថ្ងៃដដែល៕
មតិយោបល់