ព័ត៌មានជាតិ

Update៖ យុវជនជាទំពាំងស្នងឬស្សី! បើតែយ៉ាងនេះសង្ឃឹមអី…

បន្ទាយមានជ័យ: កម្លាំងជំនាញធ្វើការឃាត់ខ្លួនយុវជនមួយក្រុម បង្ហោះម៉ូតូបង្កចលាចល ស្ថិតសង្កាត់កោះសត្វ ក្រុងសិរីសោភ័ណ ទៅ ភូមិសាស្រ្ត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ដំណើររឿង៖ កាលពីវេលាកើតហេតុ សមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងប្រុសស្រីចំនួន ៩នាក់ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចខាងលើ លុះដល់ថ្ងៃទី១៤ ខែធ្នូ កម្លាំងជំនាញបានធ្វើការអប់រំនិងដាក់កិច្ចសន្យានៅស្នាងការដ្ឋាននគរបាល ក្រោមការចូលរួមពីលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងអាណាព្យាបាល។

វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន៦គ្រឿង។

ក្រោយធ្វើការអប់រំ ជនយុវជនទាំងអស់ត្រូវបានប្រគល់ជូនឪពុកម្តាយនិងអាណាព្យាបាលយកទៅធ្វើការអប់រំបន្ត បើមានលើកក្រោយនឹងចាត់ការតាមនីតិវិធី៕

មតិយោបល់