ព័ត៌មានជាតិ

ខឹងម្ដាយឪពុក មិនដណ្ដឹងប្រពន្ធឲ្យ ដាច់ចិត្តចង.កសម្លាប់ខ្លួន

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៧ និង១៥នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ អាត សំអាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកខ្សែគោចង.ក ក្នុងផ្ទះបាយបណ្តាលឲ្យស្លាប់។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារខឹងឪពុកម្តាយ មិន​ដណ្តឹងប្រពន្ធឲ្យ៕

https://www.youtube.com/watch?v=ndHERVMN4A8

មតិយោបល់