ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន បុរស ថៅកែហាងម៉ាស្សា និងបុគ្គលិកស្រីម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណី លួចលុយភ្ញៀវ។
បើតាមសមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ កង វុធ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ម្ចាស់ហាង ម៉ាស្សាកោសជប់ (គ្មានស្លាកយីហោ) ស្នាក់នៅផ្ទះជួល (ហាងម៉ាស្សា) ផ្លូវលេខ១០១៩ ភូមិភ្នំ ពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ឈ្មោះ លន់ សុភី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ ម៉ាស្សា កោសជប់ ស្នាក់នៅក្នុងហាងម៉ាស្សា។
ចំណែកជនរងគ្រោះឈ្មោះ សុខ ឈឿន ភេទ ប្រុស អាយុ ៤៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិបន្ទាយរកា ឃុំក្រាំដីវាយ ស្រុកភ្នំស្រុក ខេត្តកំពង់ស្ពឺ។
សូមជំរាបជូនថា ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាខាងលើ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយបានចោទប្រកាន់ ពួកគេថា រួមគំនិតគ្នា លួចលុយខ្លួន ចំនួន ៦០០ដុល្លារ ដែលដាក់ហោប៉ៅខោ ខណៈរូបខ្លួនកំពុងដេកឲ្យ ជនសង្ស័យឈ្មោះ លន់ សុភី ម៉ាស្សា និងកោសខ្យល់៕
មតិយោបល់