ភ្នំពេញ៖ សម្ដេចហ៊ុនសែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានមានសុទិដ្ឋិនិយម អំពីការកើនឡើងជាលំដាប់នៃពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ព្រមទាំងបានមើលឃើញជាមុនថា ទំហំពាណិជ្ជកម្មទ្វេភាគី ពិតជានឹងកើនឡើងដល់ ៥ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០១៥ ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពី មានតម្លៃ ៣,៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ពោលគឺបានកើនឡើង ២៥ភាគរយ ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនឹង ការមកទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដោយបានបង្ហាញពីទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្ដីថ្លែងក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរ ត្រូវការអភិវឌ្ឍ បន្ថែមទៀត ទំនាក់ទំនង ដូចជាផ្លូវថ្នល់ ផ្លូវដែក និងផ្លូវ អាកាស នៅក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍកាន់តែច្រើន នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
លោក Pham Binh Minh បានសន្យាថានឹង លើកទឹកចិត្តឲ្យ វិនិយោគិនវៀតណាម មកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ក្នុង គោលបំណង ដើម្បីបង្កើន ទំហំពាណិជ្ជកម្ម ទ្វេភាគី ឲ្យបាន ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១៥ ។
ភាគីទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអប់រំ និង វិស័យទេសចរណ៍។ នេះបើយោងតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ។
ប្រទេសវៀតណាម គឺជាវិនិយោគិនធំជាងគេទី៥ របស់កម្ពុជា ដោយមាន ១២៨ គម្រោង ដែលមានតម្លៃ ជាង ៣ពាន់លានដុល្លារ អាមេរិក កាលពីឆ្នាំ ២០១៣។ នេះបើយោងតាមសមាគមវិនិយោគិន វៀតណាម នៅប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ភ្ញៀវទេសចរណ៍អន្តរជាំតិ ដែលមកកម្ពុជាច្រើនជាងគេគឺជនជាតិវៀតណាម ដោយមានចំនួន ៨៥០.០០០នាក់កាលពីឆ្នាំ ២០១៣៕
រូបថត៖ AKP
អត្ថបទ៖ ស៊ិនហួ
មតិយោបល់