ក្រុមជម្រើសជាតិអាឡឺម៉ង់ បានប្រកាសបញ្ជីឈ្មោះ កីឡាករ ២៣នាក់ត្រៀមទៅប្រកួត World Cup នៅរុស្ស៊ីហើយ ខណវីរបុរសដែលបានស៊ុត ១គ្រាប់ ជួយក្រុមអាឡឺម៉ង់ យកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៤ ក្លាយជាជើងឯក World Cup ជាលើកទី៤ នោះ មិនមានឈ្មោះទៅលេ នៅរុស្ស៊ីឡើយ។
នេះគឺជារឿងពិបាកមួយចំពោះក្រុមជម្រើសជាតិអាឡឺម៉ង់ នៅពេលដែលមានធនធានកីឡាករល្អៗកាន់តែច្រើននោះ បែរជាពិបាកក្នុងការជ្រើសរើសទៅវិញ ដើម្បីយកទៅលេងក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីនោះ។ ជាក់ស្តែងណាស់ វីរបុរសអាឡឺម៉ង់ Mario Gotze ដែលស៊ុតឲ្យអាឡឺម៉ង់លើកពាន World Cup កាលពីឆ្នាំ ២០១៤ មិនត្រូវបានលោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ កោះហៅឲ្យទៅលេង World Cup ឡើយ។
ហេតុផលដែល Gotze មិនមានឈ្មោះទៅរុស្ស៊ីនេះដែរ ដោយសារតែ កីឡាករអាឡឺម៉ង់រូបនេះ លេងធ្លាក់ទម្រង់ជាងមុន នៅពេលដែលវិលត្រឡប់ទៅកាន់ក្រុម Dortmund វិញ ជាពិសេសនោះ Gotze មិនអាចជួយ Dortmund ឲ្យមានទម្រង់លេងល្អប្រសើរដូចមុនឡើយ។ ម្យ៉ាងវិញទើៀតនោះ ធនធានយុវជនជំនាន់ក្រោយរបស់អាឡឺម៉ង់ ល្អៗច្រើនណាស់ ដូចជា Leroy Sane, Emre Can, Guendogan ជាដើមកំពុងឡើងជើង ដែលអាចធ្វើឲ្យ Mario Gotze របូតតំណែងនៅក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់។
ដូច្នេះហើយ Mario Gotze មិនអាចជួយក្រុមជម្រើសជាតិអាឡឺម៉ង់ ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឡើយ បើទោះបីជាកីឡាកររូបនេះ ជាអ្នកជួយអាឡឺម៉ង់ឈ្នះពាន World Cup កាលពីឆ្នាំ ២០១៤ នៅប្រេស៊ីលក៍ដោយ។



មតិយោបល់