ភ្នំពេញៈ ក្រោយភ្លៀងមួយមេធំបានបង្អុរចុះមកតំបន់ជាច្រើននៅក្នុងរាជធានីភ្នំពេញត្រូវបានជន់លិច ប៉ុន្តែក្នុងចំណោមនោះ គឺម្ដុំផ្សារកណ្ដាលហាក់ទ្រុឌទ្រោមជាងគេ ពោលគឺម៉ូតូត្រូវបានលិចក្បែរកែប និងរថយន្តលិចកប់ៗ ដែលគេនិយាយពាក្យលេងថា “អាចអ៊ុំទូកបាន”។
ជាទូទៅតំបន់ផ្សារកណ្ដាលឲ្យតែមានភ្លៀងមួយមេធំបានបង្អុលចុះមក ប្រជាពលរដ្ឋតែងតែព្រួយបារម្ភ នេះក៏ព្រោះតែ ពួកគាត់មិនអាចធ្វើដំណើរទៅណាបាន ដោយសារតែទឹកភ្លៀងជន់លិចល្ហល្ហេវ ប្រៀបបីដូចជាទឹកជំនន់។ ហើយតំបន់ផ្សារកណ្ដាល កណ្ដាលក្រុងមួយនេះ គេបានឃើញអាជ្ញាធរដាក់ប្រព័ន្ធថ្មី ដែលមានទំហំ និងទ្រង់ទ្រាយធំ ដើម្បីរំដោះទឹកជំនន់ ឬទឹកជន់លិច នៅពេលភ្លៀងធ្លាក់ ប៉ុន្តែការគិតហាក់ខុសស្រឡះ ពោលមិនអាចជួយរំដោះទឹកបានឡើយ ហើយប្រជាពលរដ្ឋរំពឹងលើអាជ្ញាធរ សូមគិតឲ្យបានល្អិតល្អន់មុនពេលសម្រេចចិត្ត៕
https://youtu.be/iTib1Um-BrY
មតិយោបល់