ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បើកបុកអ្នកថ្មើរជើង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដែលកើតហេតុនៅវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ម៉ូតូម៉ាកហុងដា C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1E-1747 បើកបរដោយឈ្មោះ ហង្ស សុផាន់ណារ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិឃុំកើតហេតុ លុះដល់ចំណុចខាងលើ បានបុកនឹងអ្នកថ្មើរជើងម្នាក់ កំពុងដើរឆ្លងកាត់ផ្លូវឈ្មោះ សាន ឃឺយ ភេទ ស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ន្តែក្រោយមកក៏បានស្លាប់បាត់បង់ជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រីឯវត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរាម ដើម្បីរង់ចំាការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់