ព្រះសីហនុៈ នៅវេលាម៉ោង១២និង៣០នាទី ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបស្រីទំនើង២ក្រុម មានគ្នាចំនួន៩នាក់ ខណៈដែលបង្កហិង្សាវាយតប់គ្នា តាមទីសាធារណៈ ដេីម្បីយកមកអប់រំធ្វេីកិច្ចសន្យា ឲ្យអ្នកអាណាព្យាបាល មកធានាយកទៅ អប់រំបន្ត។
សមត្ថកិច្ចបានបញ្ជាក់ថា ស្រីទំនេីងទាំង២ក្រុមនេះ មួយក្រុមមានគ្នា៣នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានប្រេីប្រាស់Facebook Chat ណាត់ជួប បេីកឆាកប្រយុទ្ធគ្នា ដោយមូលហេតុ ដណ្ដើមប្រុសគ្នា។ ពួកគេបានណាត់ជួបវាយតប់គ្នាពីរលេីក នៅយប់ថ្ងៃទី២៣ ជួបវាយគ្នាមួយលេីកនៅឆ្នេរអូរឈើទាល។ លុះដល់យប់មិញនេះ បានណាត់វាយគ្នាមួយលេីកទៀត នៅរង្វង់មូលត្រីផ្ទោង មុខសាលាអនុវិទ្យាល័យសម្តេចឪ ហើយត្រូវកម្លាំងល្បាតស្ទាក់ចាប់បានបានតែម្តង។
ស្រីទាំង២ក្រុម នេះ សមត្ថកិច្ចបានឃាត់ខ្លួនយកមកអប់រំ នៅអធិការដ្ឋាននគរបាលក្រុង ធ្វើការអប់រំ ឲ្យធ្វេីពលកម្ម ព្រមទាំងឲ្យអ្នកអាណាព្យាបាលមកធានា យកទៅអប់រំបន្ត៕
មតិយោបល់