ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកណ្តាល

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាង ម៉ូតូនិង ម៉ូតូសណ្តោងរ៉ឺមកដឹកបន្លែ បណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទី នៅលើផ្លូវលេខ១១០ ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេល កើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ១២៥ ពណ៌ខ្មៅ ប្រភេទស្រី សេរីឆ្នាំ២០០៨ ពាក់ស្លាក លេខ ភ្នំពេញ ១X-៣៣៥១ បើកបរដោយឈ្មោះ ពុក វ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញទៅស្រុកស្អាង តាមផ្លូវលេខ១១០ ដោយមានល្បឿនលឿង។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរុឺម៉កដឹកបន្លែ ដែលបើកបរដោយឈ្មោះ ឌឿន ដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសុីឈ្នួលដឹកបន្លែឲ្យគេ មានទីលំនៅភូមិលេខ៤ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបើកបរទិសដៅពីស្រុកស្អាងទៅភ្នំពេញ(ទិសដៅផ្ទុយគ្នា) បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររុឺម៉ក(រត់គេចខ្លួន)។ ម៉ូតូខូចធ្ងន់០១គ្រឿងរុឺម៉កខូចស្រាល០១គ្រឿងបញ្ជូនទៅរក្សាទុកនៅផ្នែកចរាចរណ៍ស្រុកកៀនស្វាយដើម្បីរក្សាទុកជាវត្ថុតាងដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់