ប៉ាទ្បេស្ទីនៈ បាតុកម្មតវ៉ា ទាក់ទងនឹងការបើកជាផ្លូវការ នូវស្ថានទូតអាមេរិកថ្មី នៅទីក្រុងយេរូសាឡឹម បានបណ្ដាលឲ្យប្រជាជនប៉ាឡេស្ទីនជាង ៦០ នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ជាមួយកងកម្លាំងសន្តិសុខអ៊ីស្រាអែល កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងបញ្ហានេះ តុលាការកំពូលរបស់អ៊ីស្រាអែល បានធ្វើការច្រានចោលបណ្តឹង ដែលបានដាក់កំហិត ដោយក្រុមសិទ្ធិមនុស្សចំនួន ៦ ប្រឆាំងនឹងការប្រើប្រាស់កងកម្លាំង ដ៏សាហាវរបស់អ៊ីស្រាអែល បង្រ្កាបទៅលើពលរដ្ឋប៉ាឡេស្ទីន តាមព្រំដែនហ្គាហ្សា នៅអំឡុងបាតុកម្មរយៈពេលជាច្រើនសប្តាហ៍ ក្នុងទីតាំងនោះផងដែរ។
ដោយតុលាការ បាននិយាយថា ការតវ៉ានេះ កើតមានទ្ប់ងចំពេលដែលមានជម្លោះប្រដាប់អាវុធ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឥស្លាមហាម៉ាស ដែលជាហេតុនាំឲ្យរដ្ឋាភិបាលខ្លួន ត្រូវបង្ខំចិត្តប្រើប្រាស់កងកម្លាំងដ៏សាហាវ ប្រឆាំងនឹងក្រុមអ្នកតវ៉ាទាំងនោះ។
ក្នុងពេលជាមួយគ្នានេះដែរ តុលាការក៏បានជំរុញកងកម្លាំងការពារអ៊ីស្រាអែល (IDF) ឲ្យបន្តការត្រួតពិនិត្យផ្ទៃក្នុងលើសកម្មភាពរបស់ពួកគេ ដែលបានធ្វើអំឡុងពេលបាតុកម្ម នៅតំបន់ហ្គាហ្សាផងដែរ៕
មតិយោបល់