ព័ត៌មានជាតិ

អាជ្ញាធររាជធានី/ខណ្ឌ ជីកផ្តាច់ផ្លូវភ្ជាប់ប្រឡាយទួលសំពៅ ដើម្បីសម្រួលផ្លូវទឹកចេញពីតំបន់ព្រលានយន្តហោះ

ភ្នំពេញៈ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយសាលាខណ្ឌសែនសុខ បានធ្វើការជីកផ្តាច់ផ្លូវតភ្ជាប់ប្រឡាយទួលសំពៅ សម្រួលចរន្តផ្លូវទឹកឲ្យហូរបានលឿន ដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះ ឆ្ពោះទៅកាន់ស្ថានីយ៍បូមទឹកកប់ស្រូវ។

នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈបណ្ដាញសង្គមហ្វេសបុកជាផ្លូវការរបស់លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលក្នុងនោះបានសរសេរថា នៅថ្ងៃទី២១មិថុនា ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយសាលាខណ្ឌសែនសុខ បានធ្វើការជីកផ្តាច់ផ្លូវតភ្ជាប់ប្រឡាយទួលសំពៅ សម្រួលចរន្តផ្លូវទឹកឲ្យហូរបានលឿន ដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះ ឆ្ពោះទៅស្ថានីយ៍បូមទឹកកប់ស្រូវ ។

ការជីកប្រឡាយ និងកាត់ផ្តាច់ផ្លូវឆ្លងកាត់ប្រឡាយនេះ ជួយកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅតំបន់មុខព្រលានយន្តហោះ តំបន់សង្កាត់កាកាប និងសង្កាត់ចោមចៅ៕

មតិយោបល់