ព័ត៌មានជាតិ

ដើរអើតឡើមៗ ឃើញម្ចាស់មិននៅបែបទំនង ធ្វើសកម្មលួច មានអីសមត្ថកិច្ចចាប់ក្របួច

ភ្នំពេញៈ កាលវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២០ស្ថិតនៅតាមផ្លូវជាតិ៥ភូមិផ្សាតូច សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ មានករណីជនសង្ស័យម្នាក់ប៉ុនប៉ងលួចទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ជនសង្ស័យឈ្មោះ ឆែល ភិន អាយុ ៣១ ឆ្នាំ មុខរបរជាងនំបុ័ង ស្នាក់នៅកន្លែងធ្វើការសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះមានឈ្មោះ យោក ផានធី ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួល ផ្លូវបេតុ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

វត្ថុតាដកហូតបាន៖ ទូរស័ព្ទម៉ាក OPPOមីនី។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមកឈប់នៅចិញ្ចើមផ្លូវជិតក្រុមហ៊ុនរថយន្តក្រុងអិចប្រេស ភ្លាមនោះក៏មានជនសង្ស័យម្នាក់ដើរទៅអើតឡើមជិតកង់បីឥណ្ឌា ឃើញទូរសព្ទ័មួយគ្រឿងគេជាប់នៅខាងមុខ ហើយជួនជាម្ចាស់មិននៅបានឱកាសល្អធ្វើសកម្មភាពលួច តែម្ចាស់មកទាន់ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញទួលសង្កែទី១ ការសាកសួរកសាងសំណុំរឿង បញ្ជូនទៅអធិការខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់