ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកឥដ្ឋ១គ្រឿង បើកចុះចំណោទភ្នំជាន់ហ្វ្រាំងមិនស៊ីក្រឡាប់ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង: នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក បង្កឡើងដោយខ្លួនឯង រថយន្តដឹកឥដ្ឋ១គ្រឿងបើកចុះចំណោទភ្នំជាន់ហ្វ្រាំងមិនស៊ីក្រឡាប់ បណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តដឹកឥដ្ឋ១គ្រឿងម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ញ ០៤៧៤ ភព៣ បើកបរទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុផ្លូវកោង ចុះចំណោទភ្នំព្រឹក ក៏ជាន់ហ្វ្រាំងអត់ស៊ីក្រឡាប់តែម្តង អ្នកបើកបរឈ្មោះ សួរ ម៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកោ ឃុំត្របាត ស្រុកក្រឡាញ់ ខេត្តសៀមរាប ( របួសស្រាល) នឹងអ្នករួមដំណើរជាមួយចំនួន០៤នាក់៖

១.ឈ្មោះ រ៉ាត ភេទប្រុស អាយុប្រហែល ៤០ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា( របួសធ្ងន់)
២.ឈ្មោះ ឡា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា (របួសធ្ងន់)
៣.ឈ្មោះបឿត សាវង្ស ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (របួសធ្ងន់)
៤.ឈ្មោះ ព្រាម ត្រប់ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (របួសស្រាល)

មូលហេតុ៖ រថយន្តចុះចំណោទលឿន ជាន់ហ្វ្រាំងអត់ស៊ីផ្លូវកោង ក៏ក្រឡាប់តែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងវាស់វែងដល់កន្លែងកើតហេតុ រួចយកអ្នករងរបួសដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីសង្រោះ ចំណែកឯរថយន្តបង្កហេតុខាងលើ សមត្ថកិច្ចរង់ចាំយករថយន្តស្ទូចមកស្ទូច ៕

មតិយោបល់