បរទេសៈ ពោះគូស្វាមីភិយាដែលប្រព្រឹត្តរឿងក្តៅសាច់ទៀងទាត់ មិនត្រឹមតែអាចជួយរក្សាអារម្មណ៍ឲ្យមានភាពរីករាយប៉ុណ្ណោះទេ ថែមទាំងអាចជួយព្យាបាលជំងឺទូទៅ ៤មុខរបស់ពួកគេទៀតផង។
លោកបណ្ឌិត Winnifred Cutler ជានាយកនៃមជ្ឈមណ្ឌលសុខភាពស្ត្រី (សហរដ្ឋអាមេរិក) មានប្រសាសន៍ថា ការរក្សាទំនាក់ទំនងផ្លូវភេទមិនត្រឹមតែជួយរក្សាសុខភាពស្ត្រីប៉ុណ្ណោះទេ ថែមទាំងអាចព្យាបាលជំងឺទូទៅយ៉ាងមានប្រសិទ្ធិភាព ប្រសិនបើពួកគេបានប្រព្រឹត្តរឿងក្តៅសាច់ជាប្រចាំ។
១. មករដូវទៀងទាត់, ជួយពន្យាភាពចាស់
លោកវេជ្ជបណ្ឌិត Cutler មានប្រសាសន៍ថា “ការប្រព្រឹត្តសកម្មភាពផ្លូវភេទទៀងទាត់ធ្វើឲ្យសុខភាព និងជីវិតរបស់ស្ត្រីមានភាពប្រសើរឡើងជាងមុន”។
ការស្រាវជ្រាបញ្ជាក់ថា ស្ត្រីដែលមានការរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ កម្រិតអ័រម៉ូន estrogen កើនខ្ពស់ជាងអ្នកដែលមិនសូវខ្វល់រឿងសិច។
អ័រម៉ូន estrogen ជួយឲ្យប្រព័ន្ធឈាមរត់ចរាចរបានល្អ, ជួយកាត់បន្ថយកូឡេស្តេរ៉ុល (អាក្រក់), បង្កើនកម្រិតកូឡេស្តេរ៉ុល (ល្អ), រក្សាស្បែកឲ្យទន់, បង្ការជំងឺធ្លាក់ទឹកចិត្ត និងរក្សាដង់ស៊ីតេឆ្អឹង។
អ្នកស្រាវជ្រាវបានបង្ហាញថា ការរួមភេទជួយរក្សាស្ថេរភាពវដ្តរដូវ, កើតជំងឺតិច ឬលក្ខខណ្ឌផ្សេងទៀតដែលទាក់ទងនឹងការមករដូវ។
២. កាត់បន្ថយការឈឺចាប់
លោកវេជ្ជបណ្ឌិត Teresa Brady មានប្រសាសន៍ថា “មនុស្សស្រីជាច្រើនមានអារម្មណ៍ឈឺនៅផ្នែកខ្លះនៅក្នុងរាងកាយភ្លាមៗ ដោយសារតែពួកគេគេចមិនចង់រួមភេទ។ នេះជាការគិតខុស ព្រោះពួកគេមិនបានដឹងថា ការរួមភេទអាចកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធិភាពនោះទេ”។
ការសិក្សាផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Illinois ភាគខាងត្បូង (សហរដ្ឋអាមេរិក) បានស្ទង់មតិទៅលើអ្នកជំងឺដែលមានស្ត្រី ៥២នាក់ ក្នុងនោះមាន ៨នាក់បាត់ការឈឺចាប់ទាំងស្រុង ហើយ ១៦នាក់ទៀតអាការៈឈឺក្បាលមានការថយចុះជាខ្លាំង។ តាមទ្រីស្តីរបស់អ្នកជំនាញ ការរួមភេទឈានដល់ចំណុចកំពូលធ្វើឲ្យខួរក្បាលបញ្ចេញអ័រម៉ូន endorphins ដែលជាហេតុនាំឲ្យបាត់ការឈឺចាប់។
លោកសាស្ត្រាចារ្យ Whipple មានប្រសាសន៍ថា “ការឈានដល់ចំណុចកំពូល ជាឱសថបំបាត់ការឈឺចាប់បែបធម្មជាតិ”។
៣. ការពារ ការរាំងរដូវ និងជំងឺរោគស្ត្រី
លោកបណ្ឌិត Reinisch អតីតនាយកនៅវិទ្យាស្ថានផ្លូវភេទ បានឲ្យដឹងថា ស្ត្រីក្រោយពីអស់រដូវប្រសិនបើរក្សាការរួមភេទជាប្រចាំ ហើយអាចសម្រេចកាមឈានដល់ចំណុចកំពូល មេរោគដែលឆ្លងតាមផ្លូវបង្ហូរនោម និងទ្វារមាសមានកម្រិតតិចបំផុត។
ការរួមភេទឈានដល់ចំណុចកំពូលអាចរារាំងភ្នាសស្តើងស្ងួតរបស់ប្រដាប់ភេទ, បង្ការជំងឺរោគស្ត្រី និងបន្ថយការឈឺចាប់ពេលវដ្តរដូវ។
៤. ព្យាបាលជំងឺគេងមិនលក់
លោកវេជ្ជបណ្ឌិត Alexander Lowen មានប្រសាសន៍ថា “ការរួមភេទគឺល្អបំផុតសម្រាប់ជីវិត”។ ការរួមភេទអាចធ្វើឲ្យមានស្ថិរភាពតុល្យភាពរាងកាយ, សតិអារម្មណ៍, អាចព្យាបាលជំងឺគេងមិនលក់។ បន្ទាប់ពីការរួមភេទឈានដល់ចំណុចកំពូលគូស្នេហ៍ទាំងពីរនឹងឆាប់គេងលក់ភ្លាមៗ៕
មតិយោបល់