ព័ត៌មានជាតិ

ប្រយត្ន័ប្រុសៗ! កោសជប់​អស់១មុឺន ម៉ាស្សាក្រលាន (រួមភេទ) អស់៦មុឺន ដល់ចេញមកវិញបាត់លុយថែមទៀត!

ភ្នំពេញ: បុរសពីរនាក់ បានជិះម៉ូតូឌុបគ្នាទៅកោសជប់ និងម៉ាស្សាក្រលាន (រួមភេទ) អស់ម្នាក់៦មុឺនរៀល តែពេលគិតលុយចេញមកវិញក៏ស្រាប់តែបាត់លុយ និងត្រូវពួកគេដូរលុយទៀត ទើបមានការតវ៉ាបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួនភាគីទាំងពីរទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ។

ករណីខាងលើនេះ បានកើតឡើង​នៅវេលាម៉ោង៣ និង​៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងហាងកោសជប់ សុខសប្បាយ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីយុវជនពីរនាក់ដែលចូលទៅកន្លែងម៉ាស្សាខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់ បានចូលទៅកន្លែងម៉ាស្សាកោសជប់ខាងលើ និងមានលុយចំនួន៩០ដុល្លារ ដោយពួកគាត់បានម៉ាស្សាខ្លួនផង និងម៉ាស្សាក្រលានផង (រួមភេទ) អស់មួយសន្ទុះ ។ ក្រោយពីពួកគាត់បានម៉ាស្សាចប់សព្វគ្រប់ ក៏បម្រុងចេញមកវិញ និងបានដកលុយដើម្បីឲ្យថ្លៃសេវ៉ា តែពេលដកមកបានឲ្យលុយទៅនារីម៉ាស្សាខាងលើចំនួន៦មុឺនរៀល ឯម្នាក់ទៀតមិនទាន់ឲ្យទេ ស្រាប់តែបាត់ លុយក្នុងកាបូបចំនួន៥០ដុល្លារ ថែមទាំងបានប្ដូរដាក់លុយដុល្លារក្លែងក្លាយឲ្យចំនួន៣០ដុល្លារ ថែមទៀតផង ទើបធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តក្នុងការបោកប្រាស់លុយកាក់ខាងលើនេះ ក៏បានសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្ដង ។ ចំណែកក្រុមនារីៗខាងលើវិញ ពួកគាត់បានប្រកែក និងប្រាប់ថា​ គ្មានការដូរលុយ និងលួចលុយភ្ញៀវនោះទេ ។

ដោយសារភាគីទាំងពីរនៅតែជជែកវែកញែករកតែឈ្នះរាងៗខ្លួន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានចុះទៅនាំខ្លួនភាគីទាំងពីរមកកាន់ប៉ុស្ដិ៍ ដើម្បីសួរនាំ ។

ក្រោយពីមានការសួរនាំរបស់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ហើយភាគី ទាំងពីរគ្មានភស្តុតាងសម្រាប់ដាក់បន្ទុករាងៗ ខ្លួន ទើបពួកគេមិនប្ដឹងផ្ដល់គ្នា​ និងសម្រេចចិត្តបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍សមត្ថកិច្ចតែម្ដង ទៅផ្ទះរាងៗខ្លួន ៕

មតិយោបល់