ព័ត៌មានជាតិ

ឧកញ៉ា​ម្នាក់​ដាក់​គ្រឿងចក្រ​និង​រោងចក្រ​កែច្នៃ​ឈើ​នៅ​តំបន់​ព្រះរាជក្រឹត្ស​និង​អនុក្រឹត្យ​ចំនួន​៩០០០​ហិកតា​នៅ​ដែន​ជម្រុក​សត្វព្រៃ​លំផាត់

​ខេត្ត​រតនគិរី​៖ មាន​ឧកញ៉ា​ម្នាក់​ឈ្មោះ​រដ្ឋ សុខន បាន​និង​កំពុង​ធ្វើ​ផ្លូវ​ដាក់​គ្រឿងចក្រ សង់​រោងចក្រ​កែច្នៃ​ឈើ​គ្រប់​ប្រភេទ នៅ​តំបន់​ព្រះរាជក្រឹត្ស​និង​អនុក្រឹត្យ​ក្នុង​ដែន​ជម្រុក​សត្វព្រៃ​លំផាត់ ដែល​មាន​ចំនួន​ដី​៩០០០​ហិកតា ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ និង​ឃុំ​បរ​ខាំ ស្រុ​អូរយ៉ាដាវ នៅ​ពេល​ថ្មីៗ​នេះ​។​

​ ​ប្រភព​ព័ត៌មាន​ពី​ស្រុក​លំផាត់​បានអោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ គឺ​មាន​ឧកញ៉ា​ម្នាក់​ឈ្មោះ​រដ្ឋ សុខន កូនកាត់​វៀតណាម និយាយ​ខ្មែរ​មិនសូវ​ច្បាស់ មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​អូឡាំពិក ធ្លាប់​រត់​ស ជ ណ ដី​សម្បទាន​សេដ្ឋកិច្ច និង​ស ជ ណ រ៉ែ​ក្នុង​ដី​ពី​ស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​យក ស​.​ជ​.​ណ នេះ​អោយ​ឈ្មួញ​វិនិយោគ​បន្ត ដូចជា​នៅ​ស្រុក​អូរយ៉ាដាវ ហើយ​ពេល​ថ្មី​នេះ​ឧកញ៉ា​រដ្ឋ សុខន បាន​រត់​ដីស​.​ជ​.​ណ នៅក្នុង​ដែន​ជម្រុក​សត្វព្រៃ​លំផាត់​ហើយ​បាន​ធ្វើ​ផ្លូវ​ចូល​ទៅ​ក្រុមហ៊ុន​បង្កើត​រោងចក្រ​អារ​ឈើ​មាន​ម៉ាស៊ីន​រ៉ៃ​ពី​១០-១៥​ខ្សែ ហើយ​គ្រឿងចក្រ​សំរាប់​ឈួសឆាយ​កាប់បំផ្លាញព្រៃ​ឈើ​ដែនជម្រុកសត្វព្រៃ​យ៉ាង​អាណាធិតេយ្យ​គ្មាន​សមត្ថ​កិច្ច​ជំនាញ​ណា​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​នោះទេ ដោយ​លោក​ឧកញ៉ា​មាន​ខ្នងបង្អែក​នៅ​ខេត្ត​រតនគិរី​។

​ ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ​លោក​ឧកញ៉ា​រដ្ឋ សុខន បាន​ទូរស័ព្ទ​ប្រាប់​សន្តិសុខ​រោងចក្រ​ថា អោយ​អ្នក​សារពត៌មាន​សួរ​ទៅ​ចៅហ្វាយខេត្ត​ទៅ​។ លោក​ក​គង់ ស្រ៊ុន អភិបាល​ស្រុក​លំផាត់​ធ្លាប់​មានប្រសាសន៍ថា ចំពោះ​ដី​៩០០០​ហិកតា​នៅ​ដី​ដែន​ជម្រុក​សត្វព្រៃ​លំផាត់​នោះ លោក​មិន​អាច​ទប់ស្កាត់​បាន​ទេ ព្រោះ​ផុត​ពី​សមត្ថភាព​របស់​លោក ដោយ​លោក​បន្ត​ទៀត​ថា​ចំពោះ​ឧកញ៉ា​រដ្ឋ សុខន ដាក់​ម៉ា​ស៊ី​អារឈើ​ទាំងនោះ​មិន​មានច្បាប់​គ្រប់គ្រាន់​នោះ​ទេ​។​

​ ​គួរបញ្ជាក់​ថា​ជុំវិញ​ការសុំ​ដី​អាជ្ញាប័ណ្ណ​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​គឺ​ឧកញ៉ា​ច្រើន​តែ​ដាក់​ដីព្រៃ​រិច​រល់ ដី​ហិល សុំ​ស្តារ​ដី​ធ្វើ​កសិកម្ម ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រភេទ​ព្រៃស្រោ តំបន់​ព្រះរាជក្រិត្យ និង​អនុក្រិត្យ​ហើយ​សុទ្ធ​ជា​ប្រភេទ​ឈើប្រណិត​។ ហើយ​ស​.​ជ​.​ណ ដែល​ចេញ​អោយ​ឧកញ៉ា​រូប​នោះ​ក៏​សាង​មាន​សាលារៀ មណ្ឌល​សុខភាព ផ្លូវថ្នល់ ទីផ្សារ វត្ត​អារាម ប៉ុន្តែ​ធាតុពិត​ឧកញ៉ា​រដ្ឋ សុខន ដាក់​ម៉ា​ស៊ី​រ៉ៃ​អារ​ទៅវិញ ដោយ​ពុំ​អនុវត្តន៍​ដូច​បញ្ជា ស​.​ជ​.​ណ នោះទេ នេះ​ជា​ទង្វើ​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​វិនិយោគ​នៅ​ខេត្ត​រតនគិរី​មាន​ចំនួន​៣៧​ក្រុមហ៊ុន ដែល​មាន​ស​.​ជ​.​ណ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​ឧកញ៉ា​រដ្ឋ សុខន នោះដែរ កាប់បំផ្លាញ​ឈើប្រណិត​អស់​ពី​ព្រៃ​ហើយ​ប្រគល់​ដី​អោយ​រដ្ឋ​វិញ​៕

2014-11-27_084453

មតិយោបល់