ព័ត៌មានជាតិ

អាវុធខ្លី១ដើម និងជនសង្ស័យ៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាបចំនួន៣ស្រុក ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ: នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង៤៥នាទី កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀន បានធ្វើការចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាគ្រឿងញៀន ចំនួន៣ស្រុក នៅក្នុងខេត្តកំពង់ស្ពឺ រកឃើញអាវុធខ្លី១ដើម និងឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ។

ករណីទី១៖ ឃាត់ខ្លួនជនសង្ស័យ២នាក់៖១-ឈ្មោះ រ៉េត ជូ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិក្រសាំជីមែ ឃុំវាល ស្រុកគងពិសី,២-ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ។

វត្ថុតាំងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿងញៀនចំនួន ១៣កញ្ចប់ (តូច ០៦, មធ្យម ៧), ថ្នាំគ្រាប់ WY ពណ៌ផ្កាឈូកចំនួន ២០គ្រាប់, ជញ្ជីងអេឡិចត្រូនិច០១គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ម៉ូតូកង់បី០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ១Q-០៧៧៤ ,ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួន។

ករណីទី២៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី សមត្ថកិច្ចផ្នែកគ្រឿងញៀន បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៣នាក់៖១-ឈ្មោះ មឿន មន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិចម្រើនផល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ,២-ឈ្មោះ ជា បូណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ,៣-ឈ្មោះ កែម ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិព្រៃត្បែង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ។

វត្តុតាងរួមមាន៖ អាវុធខ្លី០១ដើម ម៉ាក EKOL JACKAI COMPACT លេខ EJCi3-19080030 ,សារធាតុញៀនចំនួន០៣កញ្ចាប់
,ទូទូរស័ព្ទ០១គ្រឿង,ដាវ០១គ្រឿង ,ទូរស័ព្ទដៃ០១ ,ម៉ូតូម៉ាកអ៊ិចសង់ទ័រ០១គ្រឿង,ម៉ូតូម៉ាក FZ០១គ្រឿង,ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីទី៣៖ នៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង៤៥នាទី សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនមុខសញ្ញាបានចំនួន២នាក់៖១-ឈ្មោះ សំ សារិត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ,២-ឈ្មោះ យួន សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង
៣-ឈ្មោះ ប៉ិច ពន ភេទប្រុស៥៧ឆ្នាំ ភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ។

វត្ថុតាង៖ ម្សៅក្រាមពណ៌គ្រឿងញៀនចំនួន២២កញ្ចប់, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការនីតិវិធី៕

មតិយោបល់