ព័ត៌មានជាតិ

សហាវណាស់! កូនឈាមខ្មៅ ខឹងពុកស្តីបន្ទោសរឿងដើរផឹកស៊ីមិនជួយធ្វើការ ទាញកាំបិតចាក់សម្លាប់ឪពុកខ្លួនឯង..

សៀមរាបៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីឃាតកម្ម មួយបានកើតឡើង ដោយជនល្មើសជាកូន បានទាញកាំបិតផ្លែដែកដងឈើ មកចាក់សម្លាប់ឪពុករបស់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ រួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះជាឪពុកមានឈ្មោះ សុខ ប៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ។ ចំណែកជនល្មើសជាកូនមានឈ្មោះ ប៉ក់ ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ។

ចំណែកមូលហេតុ គឺកើតឡើងខណៈដែលជនល្មើសជាកូនផឹកស្រវឹង ត្រឡប់មកផ្ទះវិញ​ក៏បានឈ្លោះជាមួយឪពុក ព្រោះខឹងនឹងឪពុកស្តីបន្តៅសរឿងដើរផឹកស៊ី មិនជួយធ្វើការ ទើបជនល្មើសជាកូនខឹង ក៏ទាញកាំបិតចាក់ឪពុកបណ្តាលឲ្យស្លាប់ រួចរត់គេចខ្លួនបាត់តែម្តង៕

មតិយោបល់