ព័ត៌មានជាតិ

ព្រលឹមមិនទាន់! បុកស្លាប់ទៀតហើយ នៅផ្លូវ២០០៤!..

ភ្នំពេញ: កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិរលា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ រ៉ាដេត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ៦១០ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជិះម៉ូតូម៉ាក FZ ពាក់ស្លាកលេខ ភ្នំពេញ1CA-8398 ចំណែករថយន្តធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-8661 អ្នកបើកបររត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុក ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់